|
|
|
ប្រធានក្រុមជម្រើសជាតិបារាំងបានសម្រេចចិត្តបន្តនៅ Paris Saint-Germain ជាជាងចូលរួមជាមួយក្រុម La Liga នៅរដូវក្តៅឆ្នាំ 2022 ប៉ុន្តែបើយោងតាម Foot Mercato ឥឡូវនេះ Kylian Mbappé បានយល់ព្រមចូលរួមជាមួយក្រុម Real Madrid ហើយ។
វាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ Mbappé ក្នុងការបោះជំហានទៅលេងនៅក្លិបល្បីជាង និងធំជាងគេដូចជា Real Madrid ខណៈរដូវកាលមុនៗ កីឡាករដែលគេចំណាំហៅថា កូនអណ្ដើករូបនេះ បានបដិសេធសំណើ អធិរាជស ជាច្រើនដង។
កាលពីថ្ងៃទី 3 ខែមករា បន្ទាប់ពីជួយ PSG ឈ្នះក្រុម Toulouse FC លើកពាន Trophée des Champions Mbappé បាននិយាយថាគាត់មិនទាន់បានធ្វើការសម្រេចចិត្តអំពីអនាគតរបស់គាត់នៅឡើយទេ។
ទោះជាយ៉ាងណាក៏ដោយ Foot Mercato រាយការណ៍ថា យុវជនរបស់ក្លិប AS Monaco រូបនេះ បានឈានដល់កិច្ចព្រមព្រៀងចូលរួមជាមួយ Real Madrid នៅពេលដែលកុងត្រាជាមួយក្រុមមហាសេដ្ឋីបារាំង PSG ផុតកំណត់។
ការចាកចេញរបស់គាត់មិនគំរាមកំហែងដល់គម្រោងរបស់ PSG ទាំងផ្នែកហិរញ្ញវត្ថុ ឬក្នុងន័យកីឡា ហើយ Mbappé មានអារម្មណ៍ថា ពេលនេះជាពេលវេលាត្រឹមត្រូវដើម្បីផ្លាស់ទៅ Real Madrid ។
Facebook Page Aa2888
Premier League Chelsea VS Arsenal Match ...
Lionel Messi បំបែកកំណត់ត្រាពិភពលោកសម្រាប់ការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់។...
ក្រុមកាំភ្លើងធំ Arsenal កំពុងរៀបចំបើកការចរចាបន្តកិច្ចសន្យាជាមួយ Declan Rice ខណៈដែលនាយកកីឡា Andrea Berta កំពុងបន្តដំណើរការរួចហើយ។...
យោងតាម Diario Sport ក្រុម Barcelona មិនបោះបង់ចោលការតាមប្រមាញ់ខ្សែប្រយុទ្ធ Harry Kane របស់ Bayern Munich នៅរដូវក្តៅក្រោយនោះទេ។...